Monday, January 14, 2019

ក្មួយប្រុសសម្ដេច លោក ហ៊ុន ជា ករណីមន្ទីរពេទ្យ វ៉ិចតូរៀ គ្រាន់តែចុះ​ទៅបិទទ្វារមិនឲ្យ​ប្រកបអាជីវកម្ម​តទៅទៀត គឺមិនគ្រប់គ្រាន់នោះទេ អ្វីដែលត្រូវធ្វើបន្ថែមគឺ


អាយឌីអូឡូជីញ៉ូស
ភ្នំពេញ៖ ក្រោយពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចេញសេចក្ដីសម្រេច បិទមន្ទីរ «វ៉ិចតូរៀ» ពេទ្យនេះជាផ្លូវការ ដោយមិនបានគោរពតាមលិខិតដ្ឋានរបស់ ក្រសួងសុខាភិបាលបានដាក់ឲ្យ នៅសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ នេះមក  ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្ដេច តេជោ ហ៊ុន សែន បានចេញសារមួយបន្ថែមថា គ្រាន់តែចុះ​ទៅបិទទ្វារមិនឲ្យ​ប្រកបអាជីវកម្ម​តទៅទៀត គឺមិនទាន់គ្រប់គ្រាន់នោះទេ អ្វីដែលត្រូវធ្វើបន្ថែមគឺ ស្វែងរកឃាត់ខ្លួនជនដែលបានប្រព្រឹត្តល្មេីស (អ្នកចាក់សោរ) បង្ខាំងមនុស្សទុកនោះយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះវាគឺជាបទល្មេីសព្រហ្មទណ្ឌដែលមានចែងក្នុងមានត្រាច្បាប់ ។
ការប្រតិកម្មបន្ថែមនេះធ្វើឡើងតាមរយៈបណ្ដាញសង្គមគណនីហ្វេសប៊ុកលោកផ្ទាល់ ដោយបានរៀបរាប់ខ្លឹមសារទាំងស្រុងថា ៖
តាមគំនិតរបស់ខ្ញុំរឿងមន្ទីរពេទ្យ វុិតូរៀ ដែលបានចាក់សោរបង្ខាំងមនុស្សកាលពីយប់ម្សិលមិញនេះគឺបេីគ្រាន់តែចុះទៅបិទទ្វារមិនឲ្យប្រកបអាជីវកម្មតទៅទៀតគឺមិនគ្រប់គ្រាន់នោះទេ។ ក្រសួងសុខាភិបាលគួរតែសហការជាមួយកម្លាំងសមត្ថកិច្ចដេីម្បីស្វែងរកឃាត់ខ្លួនជនដែលបានប្រព្រឹត្តល្មេីស (អ្នកចាក់សោរ) បង្ខាំងមនុស្សទុកនោះយកមកផ្តន្ទាទោសតាមច្បាប់ ព្រោះវាគឺជាបទល្មេីសព្រហ្មទណ្ឌដែលមានចែងក្នុងមានត្រាច្បាប់ ។
ហេីយវាក៏ជាការព្រមានទៅដល់មន្ទីរពេទ្យឯកជន ឬគ្លីនិកឯកជនដ៏ទៃទៀតកុំឲ្យយកគំរូអាក្រក់តាមមន្ទីរពេទ្យវុិតូរៀនេះទៀតផងដែរ ៕  HUN CHEA




មុននេះបន្តិច ព្រះរាជអាជ្ញា បានសម្រេចឲ្យសមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន ដែលអ្នកគិតលុយហើយ ប៉ុន្តែខ្មែរអ្នកឈរឈ្មោះបើកពេទ្យ វ៉ិចតូរៀ រួចខ្លួន!


អាយឌីអូឡូជីញ៉ូស

ភ្នំពេញ៖ ករណីមន្ទីរពេទ្យ វ៉ិចតូរៀ រហូតមកដល់ម៉ោង៩យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ទើបនឹងសម្រេចថ្មីមួយទៀត ក្រោយពីចំណាយពេលជាច្រើនម៉ោង ដើម្បីសាកសួរអ្នកពាក់ព័ន្ធ ។
បើតាម លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបុរសជនជាតិចិនជាអ្នកគិតលុយម្នាក់ ​​​ឈ្មោះ Azhi អាយុ៤៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពីបទបង្ខាំងអ្នកជំងឺឲ្យបង់ថ្លៃព្យាបាលដ៏សែនថ្លៃ ដោយឡែកលោកស្រី សៀង សុគន្ធ ដែលជាអ្នកឈឈ្មោះ ក្នុងការបើកមន្ទីរពេទ្យ ឈ្មោះ វ៉ិចតូរៀ នេះ ហើយនិងទទួលបានប្រាក់ប្រចាំខែ បែរជារួចខ្លួន ដោយគ្មានទោសអ្វីឡើយ។